សូមស្វាគមន៍ www.k-ntcnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ....ទំនាក់ទំនង លេខទូរស័ព្ទ: 012699922 / 093699922 / 068699922

Breaking

Friday, December 19, 2025

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ពសមរភូមិមុខ ដែលរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

កាលពីល្ងាចថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពមកពីសមរភូមិមុខ ចំនួន២១រូប ដែលរងរបួសក្នុងការប្រយុទ្ធកាពារ ទឹកដីតទល់ជាមួយពួកចោរសៀមឈ្លានពាន ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (រាជធានីភ្នំពេញ) ។

ក្នុងឱកាសនោះ សម្តេចភក្តី បានសំណេះសំណាលសាកសួរសុខទុក្ខ និងសួរពីស្ថានភាពនៃជម្ងឺ របួស ហើយព្រមជាមួយគ្នានេះដែរ សម្តេច ក៏បានថ្លែងសរសើរផ្តល់កម្លាំងចិត្ត និងថ្លែងអរគុណដល់ក្មួយៗ ប្អូនៗទាំងអស់ និងជូនពរឱ្យឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages